វេបសាយ the Goal នៅថ្ងៃនេះបានធ្វើការអះអាងថាក្លឹបអ៊ីតាលី Juventus បានឈានទៅដល់កិច្ច
ព្រមព្រៀងលើគ្រប់លក្ខខណ្ឌជាមួយនឹងកីឡាករ Suarez ទៅហើយ ប៉ុន្តែបែរជាបានសម្រេចចិត្តបញ្ឈប់ដំណើរនេះ
ទៅវិញ។
យោងតាមការបញ្ជាក់បន្ថែម របស់ប្រធានផ្នែកកីឡារបស់ក្លឹបគឺលោក Fabio Paratici ថាក្លឹបបានបញ្ចប់
កិច្ចការងារក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Luis Suarez ពីក្លឹប Barcelona ហើយអះអាងថាដោយសារ
តែបញ្ហាពេលវេលានៃរដូវកាលដោះដូរ និងលិខិតឆ្លងដែនមិនស៊ីគ្នា។
ប្រភពដដែលបានបង្ហាញដែរថា កិច្ចកុងត្រារវាងកីឡាករ និងក្លឹបដែលមានតម្លៃ១០លានផោនក្នុងមួយឆ្នាំ ត្រូវបានធ្វើឡើង
រួចទៅហើយដើម្បីនាំខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះមកអ៊ីតាលី ប៉ុន្តែបានត្រឹមបរាជ័យ៕
ប្រែសម្រួល៖ Lee