ពលរដ្ឋ ១៤នាក់ ពុលចំណីអាហារ នៅស្រុកសូទ្រនិគម

0

ភ្នំពេញ៖ កេីតមានករណីពុលចំណីអាហារ នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគ ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង បណ្ដាលឲ្យពុលមនុស្សចំនួន ១៤នាក់ (ស្រី ៦នាក)

ជនរងគ្រោះទាំង ១៤នាក់រួមមាន៖ ឈ្មោះ វី ភេទប្រុស អាយុ២៨ឆ្នាំ, ឈ្មោះទ្បុង គឹមហួយ ភេទស្រីអាយុ៣២ឆ្នាំ, ឈ្មោះ វី លីហួ ភេទស្រី, ឈ្មោះ វី រ៉ាវុត ភេទប្រុស, ឈ្មោះ រ៉ា វណ្ណ ភេទប្រុស អាយុ២ឆ្នាំ, ឈ្មោះ ឈុន ទ្បា ភេទស្រី អាយុ២២ឆ្នាំ, ឈ្មោះ តាក់ ធីតា ភេទស្រី អាយុ៣ឆ្នាំ, ឈ្មោះ ទ្បុង ទ្បាំង ភេទប្រុស អាយុ៦៨ឆ្នាំ, ឈ្មោះ ស៊ង់ រស់ ភេទប្រុស អាយុ៣៣ឆ្នាំ, ១០ឈ្មោះ ទ្បុង គឹមហ៊ុន ភេទស្រីអាយុ៣៣ឆ្នាំ, ១១ឈ្មោះ រស់ លីហ៊ន់ ភេទស្រអាយុ១៣ឆ្នាំ, ១២ឈ្មោះ រស់ តានី ភេទប្រុស អាយុ៦ឆ្នាំ, ១៣ឈ្មោះ រស់ តាណា ភេទប្រុុសអាយុ៦ឆ្នាំ, ១៤ឈ្មោះ ទ្បុង តាក់ ភេទប្រុសអាយុ៣៧ឆ្នាំ

បេីតាមលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១៤នាក់ រស់នៅភូមិមុខវត្ត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគ ខេត្តសៀមរាប បានហូបត្រសក់ ខ្ទឹមបារាំងខ្ទឹមក្រហម និងជីគ្រប់មុខ សណ្កែកបណ្តុះសណ្តែកដីតាំងហ៊ុន ដូងលីញ ទឹកប្រហុក ក្រូចឆ្មា ហើយមានអាការៈរាគ ក្អួតចង្អោរ តែមិនធ្ងន់ធ្ងរទេ ហើយត្រូវបានបញ្ជូន មកជួយសង្គ្រោះព្យាបាលនៅមណ្ឌលសុខភាព តែមិនមានអ្នកណាគ្រោះថ្នាក់ដល់អាយុជីវិតទេ

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបាន យកសំណាកមកពិនិត្យ ដេីម្បីរកមូលហេតុ នៃការពុលនេះ