ក្លឹបបិសាចក្រហម Man United បានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់នូវកុងត្រារយៈពេលខ្លីមួយជូនទៅក្លឹប Real Madrid សុំខ្ចីជើងកីឡាករខ្សែប្រយុទ្ធវេល Gareth Bale ឲ្យបាននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គឺជាការប្រកាសអះអាងដោយកាសែតអង់គ្លេស the Sunsports ដោយក្នុងនោះប្រភពនេះបានបញ្ជាក់ទៀតថា មូលហេតុដ៏សំខាន់ដែលក្លឹបបានងាកមកសុំចរចា Gareth Bale វិញនោះគឺដោយសារតែក្លឹបមានភាពធុញទ្រាន់ ទៅនឹងការចរចាមិនបានសម្រេចជាមួយនឹង Dortmund សុំទិញ Jadon Sancho។
The Sunsports ដដែលក៏បានអះអាងទៀតថាកុងត្រាខ្ចីជើងមួយរដូវកាលសម្រាប់ Bale គឺត្រូវបានត្រៀមរួចរាល់ហើយ ក្នុងការចរចា ហើយលើសពីនេះក្លឹបក៏មានជម្រើសក្នុងការបន្តកុងត្រានេះ រយៈពេលមួយឆ្នាំទៀតផងដែរ៕
ប្រែសម្រួល៖ Lee