កីឡាករវ័យ២៣ឆ្នាំ Angelino នឹងត្រូវធ្វើដំណើរត្រឡប់ទៅចូលរួមជាមួយនឹងក្លឹបចាស់ RB Leipzig របស់ខ្លួនវិញហើយ បន្ទាប់ពីបានបង្ហាញទំរលេង់ដ៏ល្អកាលពីរដូវកាលមុន ក្នុងនាមជាកីឡាករខ្ចីជើងផងដែរនៅលីគ Bundesliga ។
Angelino បច្ចុប្បន្នមាននាមជាកីឡាកររបស់ក្លឹបមេឃខៀវ Man City ប៉ុន្តែដោយសារតែមិនមានឱកាស អាចបង្ហាញខ្លួននៅឈុតធំបាននៅឡើយនោះ ក្លឹបក៏បានសម្រេចចិត្តឲ្យកីឡាករវ័យ២៣ឆ្នាំរូបនេះ ត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញគឺ RB Leipzig និងលេងក្នុងកុងត្រាខ្ចីជើងរយៈពេលមួយរដូវកាលបន្ថែមទៀត។
គួរឲ្យដឹងដែរថានៅក្នុងកុងត្រាខ្ចីជើងមួយនេះក្លឹប RB Leipzig ក៏នឹងមានឧិកាសក្នុងការទិញយក Angelino ពី Man City វិញផងដែរក្នុងតម្លៃខ្លួនប្រមាណជា១៦លានផោន ឬ១៨លានអ៊ឺរ៉ូ៕
ប្រែសម្រួល៖ Lee