ភ្នំពេញ៖ រថយន្តធុនធំដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដាច់ហ្វ្រាំង បុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង រួចជ្រុលទៅកិនលោកយាយម្នាក់ បែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ។ ហេតុការណ៍នេះកើតឡើង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចភូមិផ្សារត្រាំសសរ ឃុំសំរោងលើ ឃុំបន្ទាយមាស ខេត្តកំពត ។
បើតាមប្រភពព័ត៌មាន ពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍នេះបណ្តាល ឲ្យខូចខាតរថយន្តចំនួន ៤គ្រឿង ម៉ូតូចំនួន ៣គ្រឿង ផ្ទះហាងលក់កាហ្វេ និងបណ្តាលឲ្យលោកយាយ ម្នាក់ស្លាប់ភ្លាមៗ ។







