ទីបំផុតកីឡាករខ្សែប្រយុទ្ធហូឡង់ Memphis Depay វ័យ២៦ឆ្នាំ គឺកាន់តែខិតជិតទៅនឹងការផ្ទេរជាផ្លូវការទៅកាន់ក្លឹប Barcelona ដើម្បីចូលរួមជាមួយនឹងគ្រូបង្វឹកលោក Ronald Koeman វិញហើយខណៈដែលសារព័ត៌មានបារាំងជាច្រើន បានបញ្ជាក់ថាកិច្ចចរចាគ្នាកំពុងដំណើរការយ៉ាងរលូន។
ទោះបីជាយ៉ាងណាក្តីអ្វិដែលកាន់តែច្បាស់នោះគឺថា ជាលើកដំបូងហើយដែលកីឡាករចេញមកអះអាងពីការងារផ្ទេរនេះ។ Depay បានប្រកាសថាពិតជាមានសំណើរសុំចរចាគាត់ចេញពី Lyon ពិតមែនដើម្បីទៅចូលរួមជាមួយនឹងក្លឹប Barcelona ប៉ុន្តែបន្ថែមថានៅមិនទាន់មានភាពប្រាកដប្រជានៅឡើយអំពីការងារនេះ។
គួរឲ្យដឹងដែរថា Depay ជាកីឡាករគោលដៅដំបូងគេនិងមុនគេដែលគ្រូបង្វឹកក្លឹបថ្មីរបស់ Barcelona គឺលោក Ronald Koeman បានបញ្ជាក់យ៉ាងច្បាស់ថាចង់បានមករួមក្លឹបនៅពេលដែលគាត់ចាប់ផ្តើមធ្វើការងារនៅ Camp Nou៕
ប្រែសម្រួល៖ Lee