គូរឱ្យស្ដាយ! រកឃើញតោថ្មមួយទៀត នៅមុខក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា តែត្រូវបាក់ជា២កំណាត់ (Video)

0

ភ្នំពេញ៖ ក្រុមប្រតិបតិ្តការ បោសសំអាតគ្រាប់ដើម្បី សុវត្ថិភាព នៅទី០៧  ខែកញ្ញា  ឆ្នាំ២០២០ នេះ បានរកឃើញតោថ្ម ចំនួនមួយទៀត នៅមុខក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា តែត្រូវបាក់ជា២កំណាត់ បាត់ទៅហើយ។

យោងតាមហ្វេសប៊ុកលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា «ក្រុមប្រតិបតិ្តការបោសសំអាតគ្រាប់ដើម្បី សុវត្ថិភាព នៅការដ្ឋានមាត់ទន្លេ ខាងមុខក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា  បានរកឃើញតោថ្មចំនួនមួយទៀត  ដែលបាក់ជា២ កំណាត់។  អនិច្ចាតោថ្ម  លោកកសាង  មើលថ្នះថ្នាយ៉ាងរស់!!»

សូមរំលឹកថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ សហការ ជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូ ចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្ម បុរាណដ៏ធំមួយ។

ក្រោយដុសលាង សំអាត ដី ជាមួយភាពស្រស់ស្អាតប្តូរពណ៌ សម្បុរ ប៉ះពន្លឺព្រះអាទិត្យជាថ្មី  បន្ទាប់ពីកប់ជ្រៅក្នុងដី រូបចម្លាក់តោថ្ម នោះក៏ត្រូវបានដឹកយកទៅតម្កល់នៅ ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០២០

សូមឱ្យគំរោង ដែលកំពុងសាងសង់នេះបានដំណើរ ការដោយជោគជ័យ ! អរគុណសន្តិភាពនិងការអភិវឌ្ឍ  ដោយមិនត្រឹមតែមនុស្ស  សត្វ  អាចរស់នៅជួបជុំគ្នា ជាថ្មី  សូម្បីតែកេរ្ត៍ មរតកដូនតា ខ្លះដែលបាន រសាត់បាត់ឆ្ងាយ ពីទឹកដីដ៍ពិស្សុតនេះ ខ្លះកប់ជ្រៅក្នុងព្រៃក្នុងទឹក ក្នុងដី បានកកាយក្រោកឈរ បង្ហាញរិទ្ធីអំណាច ស័ក្តិសិទ្ធជាថ្មី! ៕