ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា និងមានជំងឺសរសៃប្រសាទ បានដុតផ្ទះខ្លួនឯង ឆេះម៉ដ្ឋ ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១នឹង៣០នាទី ស្ថិតនៅភូមិ ត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។តាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ឈ្មោះ ឡាញ់ ផុន ភេទស្រី អាយុ ៤៩ឆ្នាំ។
យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថាប្រភេទសំណង់ ផ្ទះធ្វើអំពីឈើ ទំហំ០៧ម៉ែត្រx០៨ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា។ ខូចខាតឆេះផ្ទះមួយខ្នងទាំងស្រុង, ប្រាក់រៀលចំនួន ២លានរៀល, ប្រាក់បាតចំនួន៨០០បាត , ខ្សែកមាសចំនួន ០២ខ្សែស្មើ ០៧ជី, ខ្សែកផ្លាកទីនចំនួន០២ខ្សែស្មើ ០៩ជី , កងដៃផ្លាកទីនចំនួន០១កងស្មើ០១ជី, ក្រវិលផ្លាកទីនចំនួន ០១គូស្មើ ០១ជី, ម៉ូតូចំនួន ០១គ្រឿង រទេះគោ (កង់ឡាន)ចំនួន០១ អង្ករចំនួន ០១បេ ស្រូវចំនួន ៥បេ ធុងទឹកកកធំចំនួន០២ ផ្ទាំងសូឡា និងអាគុយចំនួន០១ ទូរទស្សន៍ចំនួន០១គ្រឿង ទូរស័ព្ទចំនួន០២គ្រឿង ឯកសារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ប្រភដដែលបន្តថាមូលហេតុ: បណ្តាលមកពីឈ្មោះ សោម ចុង អាយុ៤៩ឆ្នាំ ត្រូវជាប្តីផឹកស្រាស្រវឹងមានជំងឺសរសៃប្រសាទដុតផ្ទះខ្លួនឯង។
ករណីខាងលើនេះដែរ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ បានដឹកនាំកម្លាំងអន្តរាគមន៍ពន្លត់ចំនួន១៩ នាក់ និងនាំយករថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុក បានចេញអន្តរាគមន៍ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ រថយន្តស្មើនិង ១២ ម៉ែត្រគុប ទើបរលត់ទាំងស្រុង មិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕