ភ្នំពេញ៖ យុវជនម្នាក់ដោយសារតែ ខឹងនិងម្តាយបានស្តីបន្ទោស បន្តិចបន្តួចពីរឿងដើរលេងយប់ ក៏បានគិតខ្លីសម្រេចចិត្តចងក សម្លាប់ខ្លួនឯងកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅនឹងផ្ទះរបស់ខ្លួនស្ថិត ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានយកខ្សែនីឡុង ពណ៌សប្រវែងប្រហែល ១ម៉ែត្រ ចងកភ្ជាប់នឹងធ្នឹមផ្ទះរបស់ខ្លួន ហើយក៍បានដាច់ខ្យល់ស្លាប់ បាត់បង់ជីវិតតែម្តង បង្កអោយការភ្ញាក់ផ្អើល ដល់អ្នកស្រុកហើយអាណាព្យាបាល ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសព និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាត ដោយខ្លួនឯងពិតប្រាកដមែន។
សពជនរងឈ្មោះឈ្មោះ សាន់ រ័ត្ន ភេទប្រុសអាយុ ២៤ ឆ្នាំ ត្រូវបានសមត្ថកិច្វ ធ្វើកំណត់ហេតុប្រគល់ឱ្យទៅ ក្រុមគ្រួសារដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕