កូនប្រុសពៅ នាយករដ្ឋមន្រ្តី បង្ហាញសំណេរផ្ទាល់ដៃ របស់ឪពុក ក្នុងខ្លឹមសារប្ដេជ្ញា ខ្ពស់សម្រាប់មាតុភូមិខ្មែរ

0

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហោះនូវសំណេរ ដែល សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរដោយផ្ទាល់ដៃ ដែលមានខ្លឹមសារ ប្ដេជ្ញាខ្ពស់ សម្រាប់មាតុភូមិ និងអនាគតរបស់កម្ពុជា ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានសរសរយ៉ាងដូច្នេះថា « More than a Father…?ខលឹមសារនេះមិនមែនគ្រាន់តែជាពាក្យពេជន៍នោះទេ តែវាជាស្មារតីមួយដ៏សំខាន់ ដើម្បីអប់រំនិងកសាងស្មារតីទទួលខុសត្រូវ សម្រាប់មាតុភូមិ និងអនាគតរបស់កម្ពុជា។ ស្មារតីនេះត្រូវជាមូលដ្ឋាន នៃការគិតគូរផង វាយតម្លៃស្ថានភាពផង ក៏ដូចជាការធ្វើការសម្រេចចិត្ត និងផែនការអនុវត្ត ដើម្បីឆ្ពោះទៅការ សម្រេចគោលដៅ សម្រាប់ប្រទេសជាតិ និងប្រជាជន ។»