ស្ត្រីវ័យចំណាស់ម្នាក់ អន់ចិត្តប្ដីស្ដីបន្ទោស រត់ទៅចងកសម្លាប់ខ្លួន (Video)

0


ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ម្នាក់ ប្រហែលអាក់អន់ចិត្តនឹងប្ដីស្ដីបន្ទោស រត់ទៅចងកសម្លាប់ខ្លួន ក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក។

បើតាមសមត្ថកិច្ច នគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះសូ ផា អាយុ៧២ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ ។

បើតាមក្រុមគ្រួសារបានឱ្យដឹងថា មិនគួរម្ដាយធ្វើបែបនេះសោះ ដោយគ្រាន់តែមានជម្លោះ ពាក្យសម្តីបន្តិចបន្តួចជាមួយនិងលោកឪពុក ដែលបានស្ដីបន្ទោស រឿងការងារមួយចំនួន ស្រាប់តែនៅព្រឹកឡើង បង្កការភ្ញាក់ផ្អើលឃើញ គាត់ចងកស្លាប់តែម្ដង។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលជំនាញស្រុក រួមជាមួយនគរបាលប៉ុស្ត៍រដ្ឋបាល ដោយមានការចូលរួមពី គ្រូពេទ្យបានធ្វើការពិនិត្យ សាកសពប្រមាណជា ១ម៉ោងទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាចងក សម្លាប់ខ្លួនឯងប្រាកដមែន ដោយបានយកខ្សែនីឡុងពណ៌ ស ចង កនៅនឹងធ្នឹម ក្នុង បន្ទប់ ទឹកក្នុងផ្ទះរបស់ខ្លួន ខណៈមិនមានស្លាកស្នាមអ្វីថា ជាអំពើឃាតកម្មនោះទេ។

ក្រោយពីពិនិត្យរួចសមត្ថកិច្ច បានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕