ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិពោធិរីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប រកឃើញគ្រាប់មីន ប្រឆាំងមនុស្ស ៧២អា (72A) ចំនួន០២គ្រាប់ នៅដីលំនៅដ្ឋាន ដែលគាត់យកមកដាក់ លើបង្គោលរបង ហើយក្រុមជំនាញ EOD បានបានធ្វើការអប់រំ និងចល័តគ្រាប់នោះ យកទៅកំទេចចោល នៅកន្លែងមានសុវត្ថិភាព ។នេះបើយោងតាមអាជ្ញាធរមីនកម្ពុជា។
អង្គការដោះមីនកម្ពុជា សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋមេត្តា កុំប៉ះពាល់ កុំលេង កុំដុត កុំដំ កុំកែច្នៃគ្រាប់ទាំងនោះ វាបណ្តាលឱ្យគ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសសម្អាតមីនដែលនៅក្បែរនោះ ។