ភ្នំពេញ៖ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានធ្វើការជីកកាយដី ក៏ប្រទះឃើញរូបចម្លាក់តោ ជំនាន់បុរាណដ៏ធំមួយ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា «នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការ ជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូ ចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ។»