ភ្នំពេញ៖ បុរសម្នាក់ ព្រោះតែតែភ្លើងប្រច័ណ្ឌ បានកាប់ប្រពន្ធរបស់ខ្លួន ៤ពូថៅបណ្ដាលឲ្យរងរបួសជាទំងន់ ហើយរត់ទៅចងក សំលាប់ខ្លួនឯង។ ហេតុការណ៍ដ៏គួឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង៣រំលងអាធ្រាត ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២០ចំណុចភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ខេត្តតាកែវ។
យើងតាមរបាយការណ៍ សមត្ថកិច្ចស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សែប បូណារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មានមុខរបរយោធា នៅវរះ៣១២កងពលតូចលេខ៣១ បានធ្វើអត្តឃាតខ្លួនឯង ដោយយកក្រម៉ាចងក និងបង្អួចផ្ទះ បណ្ដាលអោយស្លាប់ភ្លាមៗ។ មូលហេតុ ដោយមានទំនាស់ ជាមួយប្រពន្ទ(ប្រចណ្ឌ័)។
របាយការណ៍ សមត្ថកិច្ចបានបន្តថា មុនធ្វើអត្តឃាត បុរសខាងលើ បានយកពូថៅ កាប់ទៅលើប្រពន្ទ ចំក រងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកយក ទៅសង្គ្រោះនៅមន្ទីពេទ្យ ក្រុងដូនកែវ បានទាន់ពេលវេលា និងមិនគ្រោះថ្នាក់ ដល់អាយុជីវឹតនោះទេ។
បន្ទាប់ពីកើតហេតុ មន្រ្តីផ្នែកជំនាញ បច្ចេកទេសខេត្ត ស្រុកនិងសមត្តកិច្ចពាក់ពន្ធ័ បានចុះពិនិត្យ កន្លែងកើតហេតុ និងសាកសពឃើញថា សាកសពបានចងករសម្លាប់ខ្លួន ដោយខ្លួនឯងប្រាកដមែន៕