ផឹកស៊ី ពីរនាក់បងប្អូនបង្កើត ពេលស្រវឹង ស្រាប់តែបងប្រុស ទាញពូថៅសំពងក្បាលប្អូន ជាច្រើនពូថៅ (Video)

0

ភ្នំពេញ៖ ជនបង្កហឹង្សាម្នាក់ ហើយត្រូវជាបងបង្កើត របស់ជនរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលក្បាលត្រាចធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២០ពីបទហឹង្សាដោយចេតនាកាលពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០។

នាយប៉ុស្តិ៍ន គរបាលរដ្ឋបាល ក្បាលត្រាច លោកវរសេនីយ៍ត្រីខៀវ សុខា បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យទាំងពីរ នាក់ជាបងប្អូនបង្កើត និងគ្នាហើយបាននាំគ្នាផឹកស៊ី នៅនិងផ្ទះអ៊ុរបស់ខ្លួន នៅវេលាម៉ោង១៥៖០០នាទីថ្ងៃទី ០៣ ខែ កញ្ញា ស្ថិតនៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ លុះផឹកបានមួយសន្ទុះ ក៍ស្រាប់តែមានការទាស់ពាក្យសំដី និងគ្នា រហូតឈានដល់បងបង្កើតស្ទុះ ទៅទាញពូថៅវាយសំពង ទៅលើប្អូនរបស់ខ្លួន ជាច្រើនពូថៅ បណ្តាលអោយសន្លប់ រងរបួសធ្ងន់តែម្តង។

លោកមេប៉ុស្តិ៍ក៍បានបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចរបស់លោកបាន ចុះទៅឃាត់ខ្លួន ជនបង្ក យកមកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី។

សមត្ថកិច្ចបាន អោយដឹងទៀតថា ជនសង្ស័យមានឈ្មោះមឿន ថា ភេទប្រុសអាយុ ៣៦ ឆ្នាំជនជាតិខ្មែរឥស្លាម រី ឯជនរងគ្រោះមានឈ្មោះមឿន លីន ភេទប្រុសអាយុ ២៩ ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ រស់នៅក្នុងភូមិកើតហេតុ។

បច្ចុប្បន្ន ជនស្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ចាត់ការបន្តទៅតាមនិតិវិធី ៕