តើការពន្យារបណ្ណបើកបរ ដែលហួសសុពលភាព មានការពិន័យដែរ ឬទេ? (Video)

0

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស ៣០ថ្ងៃ មិនមានការពិន័យឡើយ ។ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី ៣០ថ្ងៃឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ ៥០០៛ ។

ឯកសារតម្រូវ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរ បញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)

(ចំពោះឯកសារទី២. និងទី៣. អាចធ្វើនៅទីតាំងផ្ទាល់ AEON 1&2 និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)

ទីតាំងផ្តល់សេវា
– មណ្ឌលផ្តល់បណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២(ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក – ១០:០០យប់)
– អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត(រៀងរាល់ម៉ោងធ្វើការ)។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់មណ្ឌលប្រឹក្សាយោបល់ លើសេវាសាធារណៈ៖ 1275 ៕