ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ២នាក់ឲ្យចេញផុតពីប្រទេស តាមជើងយន្តហោះចេញលេខ DR5032 (KOS-KMG) និងប្រថាប់ត្រាហាមចូល ព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ឆ្នាំ៕


