ស្លាប់ ៤នាក់ ​និង​របួស​ ៧​នាក់​ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ នៅថ្ងៃ២ កញ្ញា

0

​​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ចំនួន ៤​នាក់បាន​ស្លាប់​ របួសធ្ងន់៣នាក់​ និង​របួសស្រាល​ ៤​នាក់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី២​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។​

​យោង​តាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី២​ កញ្ញា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ១១នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ចំនួន​ ៨​លើក​ ៕