ភ្នំពេញ៖ សមត្ថកិច្ចជំនាញបានបញ្ជូន ស្ត្រីនិង ប្រុស សហាយដែល ស្ទាក់ សម្លាប់ ប្តី ខ្លួនឯងទៅតុលាការនៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោយប្រពន្ធចិត្តកាកីរៀបចំគម្រោង សម្លាប់ប្តីតែមិនបានសម្រេចរួចមក។
យោងតាមមន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្ត្រីដែលនាំប្រុស សាហាយមក ចាំកាប់ប្តី ខ្លួនឯងនោះ មានឈ្មោះ ឃឺន ស្រីរដ្ឋ អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ។
ស្ត្រីក្បត់ប្តីនេះបានប្រើល្បិចឱ្យប្តី របស់ខ្លួនឈ្មោះ ជឿន ធារ៉ា អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ជូនទៅហូបមីហឹរនៅផ្សារ ថ្នល់ទទឹង រហូតដល់ម៉ោង ៨យប់ទើប ត្រឡប់ទៅវិញ ។ ខណៈនោះឈ្មោះ ស្រីរដ្ឋ បានទូរស័ព្ទ ហៅឲ្យឈ្មោះ ធីម ធា ហៅហ័ង អាយុ ២០ឆ្នាំ មកស្ទាក់សម្លាប់ប្តីខ្លួនឯង នៅពេលពួកគេជិះម៉ូតូតាមផ្លូវ លេខ៥១ ដល់ចំណុចខាងត្បូងវត្តអង្គតាឡឹក ស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោង ទង ដោយជនសង្ស័យឈ្មោះ ធា ជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ។
ប្រភពដដែលបានបន្តទៀតថា ខណៈប្តីប្រពន្ធនោះធ្វើដំណើរ មកដល់ចំណុចកើតហេតុ ជនសង្ស័យបានឃាត់ម៉ូតូជនរងគ្រោះ រួចឈ្មោះ ស្រីរដ្ឋ ជាប្រពន្ឋបានចុះ ពីលើម៉ូតូហើយក៏បានយកដាវពីឈ្មោះ ធឹម ធា កាប់ទៅលើឈ្មោះ ជឿន ធារ៉ា ជាប្តី តែកាប់មិនត្រូវជនរងគ្រោះ ។
ប្រភពបន្តទៀតថា ក្រោយឃើញសភាពការណ៍ មិនស្រួលជនរងគ្រោះក៏ជិះម៉ូតូគេច ទៅត្បូងបាត់ទៅ ។
ចំណែកជនសង្ស័យ ធឹម ធា បានដឹកឈ្មោះស្រី រដ្ឋ មកលេងសួនច្បារខេត្តកំពង់ស្ពឺ ដេកនៅទីនោះមួយយប់ លុះព្រឹកឡើងក៏ត្រូវ សមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បន្ទាប់ពីស្រាវជ្រាវឈាន ដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ហើយត្រូវបានឃុំខ្លួននៅ ស្នងការដ្ឋាននគរបាល ខេត្តរង់ចាំ តុលាការចាត់ការតាមនីតិវិធី ៕