ពលករខ្មែរជាង១០០នាក់ ប្រុងឆ្លងដែនចូលប្រទេសថៃ ត្រូវអាជ្ញាធរព្រំដែន ចាប់បាន (Video)

0


ភ្នំពេញ៖ ពលករខ្មែរជាង១០០នាក់ ប្រុងឆ្លងដែន ចូលប្រទេសថៃ តាមច្រករបៀង ស្លាបឆ្វេង-ស្លាបស្តាំ (ច្រកអន្តរជាតិដូង ) ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការណែនាំអប់រំ និងសហការជាមួយ ស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅ ឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិដូង នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលបាននោះទេ។ ចំណែកមធ្យោបាយដឹកទំនិញគឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំចំនួន ១១១នាក់ ស្រី ៤៩នាក់ និងកុមារ ០៩នាក់។

ចំពោះប្រជាពលរដ្ឋខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន ៕