ភ្នំពេញ៖ របាយការណ៍ផ្លូវការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា នៅរយៈពេល៨ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត ៤៥ម៉ឺនតោនកើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
របាយការណ៍ដដែលបញ្ជាក់ថា ប្រទេសចិននៅតែទិញអង្ករ ពីកម្ពុជាច្រើនជាងគេ គឺនៅ៨ខែឆ្នាំនេះ ចិនទិញអង្ករជិត ១៦ម៉ឺនតោនពីកម្ពុជា ស្មើនឹង៣៦ភាគរយ នៃបរិមាណនាំចេញទាំងអស់ ខណៈប្រទេសនៅអឺរ៉ុប ទិញអង្ករពីកម្ពុជាជិត ១៥ម៉ឺនតោន ស្មើនឹង៣៣ភារយ នៃបរិមាណនាំចេញទាំងអស់ ។
ចំណែកប្រទេសនៅក្នុងតំបន់ អាស៊ានទិញអង្ករកម្ពុជា ប្រមាណជាង៦ម៉ឺនតោន ស្មើនឹងជាង ១៣ភាគរយ ហើយចំនួនជិត៨ម៉ឺនតោនទៀត ត្រូវបាននាំចេញទៅប្រទេស ២៨ផ្សេងទៀត។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានជាង ៦៥ម៉ឺនតោន។ ចំណែកនៅឆ្នាំ២០២០នេះ អ្នកជំនួញអង្ករ និងមន្ត្រីរាជរដ្ឋាភិបាលរំពឹងថា នឹងនាំចេញបានប្រមាណ ៨០ម៉ឺនតោន ៕