ភ្នំពេញ៖ ជារឿងមួយដែលគួរឲ្យ ភ្ញាក់ផ្អើលដែលនៅសុខៗ ស្រាប់តែលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទទួលកាដូជាផលិតផល ជំនួយសុខភាព និងកោសិកាស្បែកពី ស្រីស្អាតនិយមភាពសិចស៊ី ដេនីក្វាន់។
លោក ពេជ្រ ស្រស់ បានសរសេរលើគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ សីហាថា «សូមអរគុណប្អូនស្រី Denny Khwan ដែលបានជូនកាដូជា ផលិតផលជំនួយសុខភាព និងកោសិកាស្បែកដល់បង បងជូនពរប្អូនស្រីឲ្យរកស៊ីមានបាន ជាលំដាប់និងមានអតិថិជន កាន់តែច្រើនឡើងរហូត» ៕



