ឥទ្ធិពលជ្រលងសម្ពាធទាប នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន (Video)

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ឥទ្ធិពលជ្រលងសម្ពាធទាប នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ ពីតិចទៅច្រើន ។

ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្ទាយឆ្លងកាត់ភាគខាងជើង ប្រទេសថៃភាគកណ្ដាល ប្រទេសឡាវ និងវៀតណាម។

ស្ថានភាពបែបនេះធ្វើឱ្យ៖

១៖ បណ្ដាខេត្តនៅតំបន់ វាលទំនាបកណ្ដាល៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅតំបន់វាលទំនាប ភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី២៦-២៨°C
* សីតុណ្ហភាពអតិបរមា មានពី ១៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ស្ថិតនៅតំបន់វាលំទំនាបភាគកណ្ដាល ៕