ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួនដោយ បន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាត លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី៣១ ខែ សីហា ឆ្នាំ ២០២០នេះថា”
នៅសល់តែបីថ្ងៃទៀតទេ ពិធីកាន់បិណ្ឌនឹងមកដល់។ តាមប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់ ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង Covid-19 ហើយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួនដោយ បន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគ អោយបានជាប្រចាំ។
នៅថ្ងៃនេះ តាមរបាយការណ៍អង្គការ សុខភាពពិភពលោក (WHO) ថ្ងៃនេះគឺមានអ្នកឆ្លងសរុប 24,854,140នាក់ ស្លាប់ 838,924នាក់ និងករណីកើតថ្មីចំនួន 265,888 ករណី។ ចំណែកប្រទេសកម្ពុជាយើងវិញ មកដល់នេះមានអ្នកឆ្លងសរុប ២៧៤នាក់ បានជាសះស្បើយចំនួន ២៦៦នាក់ នឹងមានអ្នកឆ្លងថ្មីចំនួនម្នាក់។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវបន្ថែមថា “សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រីករាយជាមួយក្រុមគ្រួសារ មិត្តភក្កិបងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមអោយការធ្វើដំណើរ ជិតឆ្ងាយទទួលបាននូវ សុខសុវត្ថិភាព ព្រមទាំងចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា” ៕