បើមិនឃើញប៉ូលិសប្រចាំការ ឬមិនទទួលពាក្យបណ្តឹង ពលរដ្ឋនៅភ្នំពេញ សូមទំនាក់ទំនងមកលេខទូរសព្ទនេះ (Video)

0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤  និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចំណុះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រូវតែប្រចាំការ ២៤ម៉/២៤ម៉ ដើម្បីផ្តល់សេវា ដោះស្រាយបញ្ហា  និងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ។

ជាពិសេសឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់តាមរយៈ គេហទំព័រហ្វេសប៊ុកថា «ករណីមិនមានមន្ត្រីប្រចាំការ ឬមិនទទួលពាក្យបណ្តឹង សូមទំនាក់ទំនង លេខទូរស័ព្ទ ០៦៩ ៥១៦ ៩៩៩» ៕