លោក ពេជ្រ ស្រស់៖ ពេលជាតិមានបញ្ហា ជាមួយប្រទេសជិតខាង កូនខ្មែរគ្រប់រូបមិនត្រូវចោទ ឬស្តីបន្ទោសខ្មែរគ្នាឯងនោះទេ

0

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា នៅពេលប្រទេសជាតិមានបញ្ហា ជាមួយប្រទេសជិតខាង កូនខ្មែរគ្រប់រូបមិនត្រូវចោទ ឬស្តីបន្ទោសខ្មែរគ្នាឯងនោះទេ គឺត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរិះរកវិធីសាស្រ្តដោះស្រាយបញ្ហាជាតិឲ្យឈ្នះ ពួកបរទេសជាមុនសិន ។

លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក កាលពីថ្ងៃទី២៨ សីហា ថា «នៅពេលជាតិមានបញ្ហា ជាមួយប្រទេសជិតខាង កូនខ្មែរគ្រប់រូបមិនត្រូវចោទ ឬស្តីបន្ទោសខ្មែរគ្នាឯងនោះទេ ហើយអ្វីដែលកូនខ្មែរ គ្រប់រូបត្រូវធ្វើនៅពេលជាតិ មានបញ្ហាជាមួយបរទេស គឺត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរិះរកវិធីសាស្រ្តដោះ ស្រាយបញ្ហាជាតិឲ្យឈ្នះ ពួកបរទេសជាមុនសិន ចំពោះរឿងផ្ទៃក្នុងប្រទេស សុំទុកមួយឡែកសិន ដោយកុំទាន់ចង់ឈ្នះគ្នា ស្របពេលប្រទេសជាតិ កំពុងតែជួបនូវបញ្ហាផ្ទៃខាងក្រៅ» ។