ភ្នំពេញ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់ បានកាត់ក្បាលម្តាយបង្កើតខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម គួរឲ្យអណោចអាធម ។ ហេតុការន៍នេះកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា ភ្លាមៗគេនៅមិនទាន់ដឹង ពីមូលហេតុដែលនាំទៅដល់ការ សម្លាប់ម្តាយបង្កើតខ្លួនឯង យ៉ាងព្រៃផ្សៃបែបនេះនៅឡើយទេ ។
ក្រោយកាត់ក្បាលម្ដាយបង្កើត កូនប្រុសចិត្តតិរច្ឆានរូបនេះ បានរត់ទៅចងក សម្លាប់ខ្លួនឯង ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចទៅទាន់ និងចាប់ខ្លួនបាន នៅក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ ។ បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណី ដេីម្បីបន្តនីតិវិធី ៕


