អ្នកសរសេរសៀវភៅ ប្រើប្រាស់អក្សរឡាតាំង កត់សូរភាសាខ្មែរ ដែលធ្វើឲ្យអាប់ឱនដល់អក្សរខ្មែរ របស់ជាតិទទួលស្គាល់កំហុស (Video)

0

ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញ លោក លី តារា មកបកស្រាយបំភ្លឺ អំពីការបោះពុម្ពផ្សព្វផ្សាយ សៀវភៅ Possible Crush ដែលមានផ្នែកខ្លះ បានប្រើប្រាស់អក្សរឡាតាំង កត់សូរភាសាខ្មែរ។ សំណេរនិង ការបោះពុម្ពផ្សាយបែបនេះ ធ្វើឲ្យអាប់ឱននិងប៉ះពាល់ធ្ងន់ធ្ងរ ដល់ អក្សរខ្មែរដែល មានវ័យចំណាស់ រាប់ពាន់ឆ្នាំរបស់ជាតិ។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ក្នុងជំនួបដែលមានការចូលរួម ពីតំណាងក្រុមប្រឹក្សាជាតិ ភាសាខ្មែរផងនោះ លោក លី តារា បានទទួលស្គាល់កំហុសឆ្គង ដែលកើតមានដោយអចេតនា និងដោយពុំបានគិតគូរ គ្រប់ជ្រុងជ្រោយរបស់លោក។ លោកបាន សន្យា ថានឹងប្រមូលសៀវភៅ ដែលបានចេញផ្សាយហើយនោះមកវិញ ហើយនឹងធ្វើការកែប្រែកុំឲ្យមាន កំហុសឆ្គងបែបនេះ កើតទៀតនៅពេលអនាគត៕