ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល ១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ។
សេចក្តីប្រកាសព័ត៌មាន បានបង្ហាញឱ្យឃើញថា សំណុំរឿងព្រហ្មទណ្ឌនៅតាម សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេសមានចំនួន ៨១១៣សំណុំរឿង ស្មើ នឹង៦៣% ត្រូវបានជំនុំជម្រះរួច ដោយប្រកាន់ខ្ជាប់ជានិច្ច នូវអភិក្រមការងារនៃយុទ្ធនាការនេះ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។