ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការផ្សព្វផ្សាយ លក់ផលិតផលគ្រឿងសម្អាងម៉ាក «ស្រីម៉ា ស្គីនឃែ» និង «ស្រីម៉ា រក្សាសម្រស់ PSM» និងគ្រឿងសម្អាងម៉ាក K&L ព្រោះផលិតផលទាំងនេះ គ្មានលេខប្រវេសន៍ និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាលឡើយ។
ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាលបានតម្រូវឱ្យ បញ្ឈប់ការផ្សព្វផ្សាយលក់ ផលិតនេះតទៅទៀត ហើយប្រសិនបើពុំដូច្នេះទេ ក្រសួងនឹងចាត់វិធានការតឹងរឹង តាមផ្លូវច្បាប់ជាក់ជាមិនខាន ៕



