ភ្នំពេញ៖ ក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍១លើក មានជនរងគ្រោះរងរបួសម្នាក់ និងស្លាប់ម្នាក់ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ សីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១លើក ៕