ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៦នាក់ (ស្រី៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេស នៅថ្ងៃទី២៨ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៣៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣៨នាក់ និងប្រើប្រាស់ ១៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ៤២៧,៣៧ក្រាម និង២២កញ្ចប់តូច -អ៊ិចស្តាស៊ី = ០,៦៦ក្រាម។
+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៨អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ចាប់យកIce ៤៨,២១ក្រាម និងអុិចស្តាសុី ០,៦៦ក្រាម។ ២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។ ៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។ ៦ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៥,៣០ក្រាម។ ៧ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦កញ្ចប់តូច។ ២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ២១,២២ក្រាម។ ៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៥២,៥០ក្រាម ៕