ដឹងច្បាប់បំពានច្បាប់! ឃាត់មន្ត្រីនគរបាល​ ២​រូប នៅ​គោលដៅ​មុខ​ ព្រលានយន្តហោះ​​ភ្នំពេញ ដើម្បី​ផាកពិន័យ​ (Video)

0

ភ្នំពេញ៖ ​ដោយ​អនុវត្តតាម​ការណែនាំ​ ជាប្រចាំ​របស់​លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សត​ម្ថ​កិច្ច​ទាំងអស់​ចំណុះ​ឲ្យ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​ត្រូវតែ​ចូលរួម​សហការ​ អនុវត្ត​ច្បាប់​ចរាចរណ៍ ជាពិសេស​គឺ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា បើ​បើកបរ​រថយន្ត​ត្រូវតែ​ពាក់​ខ្សែក្រវ៉ាត់ បើកបរ​ម៉ូតូ​គឺ​ត្រូវ​ពាក់មួក​សុវត្ថិភាព ជាពិសេស​ហាម​ដាច់ខាត​ មិន​ឲ្យ​និយាយ​ទូរស័ព្ទ​ក្នុងពេល​បើកបរ​។​ នេះបើយោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។

​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ នៅ​គោលដៅ​ផ្លូវ​ស​ព័ន្ធ​រុស្សី មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បានធ្វើ​ការឃាត់ និង​ផាកពិន័យ​មន្ត្រីប៉ូលិស​ចំនួន ​២​រូប ដែល​បើកបរ​ម៉ូតូ​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំណុច​នេះ​គឺជា ​ការបង្ហាញ​គំរូ​មួយ​ដ៏​ល្អ​ នៃ​ការអនុវត្ត​ច្បាប់​ស្មើភាព​គ្នា ​រវាង​មន្ត្រី​អនុវត្តន៍​ច្បាប់ និង​ប្រជាពលរដ្ឋ​។​

​ជាមួយ​នោះដែរ​មន្ត្រី​ទាំង​២​រូប​ខាងលើ ត្រូវបាន​អង្គភាព​បាន​ហៅ​ឲ្យ​ ចូលខ្លួន​ដើម្បី​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ផងដែរ​៕​