ចាប់ខ្លួនមេក្លោងជួញដូរ គ្រឿងញៀននិងបក្ខពួក ៥នាក់ រកឃើញសារធាតុញៀនជាង ១គីឡូក្រាម (Video)

0


ភ្នំពេញ៖ កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោកស្រី ព្រះរាជអាជ្ញា ចាត សូរស្មី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានបើកការស៊ើបអង្កេតស្រាវជ្រាវ បង្រា្កបបានមេក្លោង ជួញដូរគ្រឿងញៀនខុសច្បាប់ និងបក្ខពួកចំនួន៥នាក់ នៅចំណុចផ្លូវជាតិលេខ០៣ ក្នុងផ្ទះសំណាក់ លី ហេង ស្ថិតក្នុងភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង៥រូបរួមមាន៖
១-ឈ្មោះ អ៊ុក សូរិយា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ជួន វណ្ណ: ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ កេត សាវ៉ន ភេទប្រុស ៦២ឆ្នាំ ជនជាតិ ខ្មែរ។
៤-ឈ្មោះ វង្ស ង៉ហុង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ វៀត ណាម។
៥-ឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។

នៅក្នុងប្រតិបត្តិការណ៍នេះ បានរកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន ១២៩៩,៥១ក្រាម (មួយគីឡូពីររយកៅសិបប្រាំបួនក្បៀស ហាសិបមួយក្រាម) ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ៕