កាប់និងដុតបំផ្លាញ ដំណាំកញ្ឆាដែល ជនខិលខួចលួចដាំខុសច្បាប់ ១៣ទីតាំង នៅស្រុកគិរីវង់

0

ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រះបាទជាន់-ប៉ុស្តិ៍ព្រៃអំពក-ប៉ុស្តិ៍គិរីចុងកោះ-ប៉ុស្តិ៍កំណប់ -ប៉ុស្តិ៍ព្រៃរំដេង និងប៉ុស្តិ៍ភ្នំដិន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានចុះស្រាវជ្រាវរុករកកាប់ និងដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១៣ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន ៦អាង នៅចំណុចដុបទឹកត្របែក និងដុបដាដំរីស្ថិតនៅក្នុងភូមិសាស្រ្តា ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
ដែលមានផ្ទៃដីប្រមាណ ១៨៥៦ម៉ែត្រការ៉េ ។បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ ស្វែងរកអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕