ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា ខ្មែរយើងអាចធ្វើការងារ ជាមួយគ្នា បានទោះបីជាមានឆន្ទៈ និងការយល់ឃើញខុសគ្នា។នេះបើតាមការអះអាង របស់លោក ឈឹម ផលវរុណ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។
ក្នុងសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុប ការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ លោក ឈឹម ផលវរុណ អគ្គលេខាធិការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានថ្លែងថា «សម្ដេចតេជោខ្មែរយើង អាចធ្វើការជាមួយគ្នា បានពាក់ព័ន្ធនឹងកំណែទម្រង់ យើងនៅបន្តធ្វើសម្ដេច មានការវាយតម្លៃខ្ពស់ចំពោះការងារ២៤ខែ របស់ឧត្តមក្រុមប្រឹក្សា គឺបានជួយច្រើនសម្ដេចគាំទ្រ និងលើកទឹកចិត្ត។ សម្ដេចតេជោលោកពេញចិត្តថាខ្មែរ យើងអាចធ្វើការជាមួយគ្នា ទោះបីជាយើងមានទស្សនៈខុសគ្នា ហើយយើងមានការយល់ឃើញខុសគ្នា ក៏ប៉ុន្តែយើងមានឆន្ទៈ ធ្វើការជាមួយគ្នា។ យើងគ្មានចាំបាច់បង្ខំ ឲ្យដូចគ្នានោះទេ» ៕