ដំណឹងល្អ! ចិន នឹងផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់កម្ពុជាមុនគេ ក្រោយបញ្ចប់ការផលិត និងអនុញ្ញាតប្រើប្រាស់ជាផ្លូវការ (Video)

0

ភ្នំពេញ៖ លោក Li Keqiang នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចស្រាវជ្រាវ និងផលិតវ៉ាក់សាំងសម្រាប់ ជំងឺវីរុស COVID-19 និងអនុញ្ញាតប្រើប្រាស់ជាផ្លូវការ ភាគីចិន នឹងផ្តល់អាទិភាពដល់ប្រទេសកម្ពុជា និងបណ្ដាប្រទេសទន្លេមេគង្គផ្សេងទៀត។

ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងតាមរយៈគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី២៥ សីហានេះថា”នាថ្ងៃទី ២៤ ខែសីហា ឯកឧត្តម Li Keqiang នាយករដ្ឋមន្រ្តីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ លើកទី៣ លោកមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចស្រាវជ្រាវ និងផលិតវ៉ាក់សាំងសម្រាប់ជំងឺវីរុស COVID-19 និងអនុញ្ញាតប្រើប្រាស់ជាផ្លូវការ ភាគីចិននឹងផ្តល់អាទិភាព ដល់ប្រទេសកម្ពុជា និងបណ្ដាប្រទេសទន្លេមេគង្គផ្សេងទៀត” ៕