ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៧នាក់ (ស្រី៤នាក់) បានស្លាប់ របួសធ្ងន់ ១៧នាក់ (ស្រី៧នាក់) និងរបួសស្រាល ១០នាក់ (ស្រី៤នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ សីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ៣៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ១៣លើក ៕