ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៦នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេស នៅថ្ងៃទី២៤ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៤២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣០នាក់ និងប្រើប្រាស់ ៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(ice) = ២៨,៩៦ក្រាម និង២៤កញ្ចប់តូច ។
+លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៩អង្គភាព៖ ១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ២ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ២,៤២ក្រាម។ ៣ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៥,៧៦ក្រាម។ ៤ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ ៥ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៣ក្រាម។ ៦ / សៀមរាប៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៣,៩០ក្រាម។ ៧ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១១កញ្ចប់តូច។ ៨ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,៧៥ក្រាម។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១២កញ្ចប់តូច ៕