Home សង្គម ដុតបំផ្លាញចោលបង្គា ចាក់ចាយហួយជិត ១០០គីឡូក្រាម ដែលរកឃើញនៅផ្សារក្ដាម (Video)

ដុតបំផ្លាញចោលបង្គា ចាក់ចាយហួយជិត ១០០គីឡូក្រាម ដែលរកឃើញនៅផ្សារក្ដាម (Video)

0

ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យគុណភាពទំនិញ នៅតំបន់ផ្សាក្តាម ដោយពិនិត្យឃើញបង្គារ ចំនួនជិត១០០គីឡូក្រាម ដែលមានចាក់បញ្ជូលសារធាតុចាហួយ និងប្រើប្រាស់សារធាតុគីមីហាមឃាត់ នៅមាននៅផ្សាក្តាម និងបានដកហូតយកទៅ ផុតបំផ្លាញចោលផងដែរ ។

រដ្ឋបាលខេត្តបាន និងកំពុងខិតខំយ៉ាងស្រស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តច្បាប់ និងអនុវត្តន៍តាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ក្នុងការធានាគុណភាពម្ហូបអារហារ និងទំនិញផ្សេងៗ តាមរយៈការការស្រាវជ្រាវ ស៊ើបអង្កេត និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយសហការជាមួយមន្ទីរអង្គភាពជំនាញ ប្រមូលផ្ដុំព័ត៌មាន ដើម្បីកំណត់អំពីមុខសញ្ញា និងទីតាំង ដើម្បីធ្វើការបង្រ្កាប ដោយមិនបណ្តោយទុកឲ្យមុខសញ្ញា ដែលជាឈ្មួញឆ្លៀតឱកាស ធ្វើសកម្មភាពបន្លំនាំយក ទំនិញអន់គុណភាព មកចរាចលក់ក្នុងទីផ្សារខេត្តកែបបានឡើយ។

យោងតាមរដ្ឋបាលខេត្តកែប បានឲ្យដឹងថា ក្នុងឱកាសនោះផងលោកអភិបាលខេត្ត បានសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការ ផ្តល់ព័ត៌មានជូនសមត្តកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងលក់ផលិតផលផ្សេងៗ ដែលខុសច្បាប់ ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខមាលភាពជូនប្រជាពលរដ្ឋ ៕

Previous articleការធ្វើពាណិជ្ជកម្ម រវាងប្រទេសតាមដងទន្លេមេគង្គ ជាមួយចិន ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងដំណាក់កាលជំងឺកូវីដ១៩
Next articleជ្រុលពេកហើយ! ពលរដ្ឋទិញមាន់ ២ក្បាលពីថៃ មកចិញ្ចឹមតែត្រូវប៉ូលិស អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់ ទារលុយ ៤០០បាតទើបឲ្យយកចូលខ្មែរ (Video)