Home សង្គម ការធ្វើពាណិជ្ជកម្ម រវាងប្រទេសតាមដងទន្លេមេគង្គ ជាមួយចិន ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងដំណាក់កាលជំងឺកូវីដ១៩

ការធ្វើពាណិជ្ជកម្ម រវាងប្រទេសតាមដងទន្លេមេគង្គ ជាមួយចិន ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងដំណាក់កាលជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មេគង្គ-ឡានឆាង សុទ្ធតែជាប្រទេសផលិតស្បៀង ដូច្នេះកិច្ចសហប្រតិបត្តិការ ជំរុញការធ្វើពាណិជ្ជកម្មរវាង បណ្ដាប្រទេសផលិតស្បៀង នៅតាមបណ្ដាប្រទេស មេគង្គ-ឡានឆាង ជាមួយនឹងចិនពិត ជាមានសារៈសំខាន់ ក្នុងដំណាក់កាលជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី៣ តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ផលិតផលកសិកម្មរបស់ប្រទេស មេគង្គ-ឡានឆាង នឹងត្រូវនាំចូលទៅកាន់ ប្រទេសចិនជាបន្ដបន្ទាប់ នឹងមានកំណើនកាន់តែខ្ពស់ផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ដោយសារប្រទេស មេគង្គ-ឡានឆាង ទាំង៥ គឺសុទ្ធតែជាប្រទេស ផលិតស្បៀង ដូច្នេះកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញធ្វើពាណិជ្ជកម្មរវាង បណ្ដាប្រទេសដែលផលិតស្បៀង នៅតាមបណ្ដាប្រទេសមេគង្គ ជាមួយនឹងចិន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងដំណាក់ កាលនៃជំងឺកូវីដ-១៩ ដែលយើងមិនទាន់ដឹងថា ពេលណាត្រូវបញ្ចប់»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកឡើងថា កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលឈរលើគោលការណ៍ស្នូលរបស់ខ្លួន បានធានា និងទ្រទ្រង់នូវចលនការ ជាវិជ្ជមានដ៏ច្រើន សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ ទាំងក្នុងគ្រាមានសុខសន្ដិភាព ដ៏ដូចជាក្នុងគ្រាលំបា ក។ លើមូលដ្ឋាននេះ សម្ដេចតេជោ គូសរំលេចនូវចំណុចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ មានដូចខាងក្រោម៖

ទី១-វឌ្ឍនភាពជារួម នៅក្នុងការអនុវត្តសេចក្ដីសម្រេច នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី២ និងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស មេគង្គ-ឡានឆាង លើកទី៤ និងទី៥ បាននាំមកនូវលទ្ធផលជាវិជ្ជមាន និងបានចូលរួមចំណែកយ៉ាងសំខាន់ ដែលការលើកកម្ពស់ជំនឿទុកចិ ត្ត និងការយោគ-យល់គ្នាទៅវិញទៅមក រវាងប្រទេសជាសមាជិក នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង សាធារណរដ្ឋ-ប្រជាមានិតចិន។

ទី២-ការអនុវត្តជាប់លាប់នូវ ផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ប្រកបដោយភាពជាក់ស្ដែងនិយម បានពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ ក្នុងចំណោមបណ្ដាប្រទេសជាសមា ជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមរយៈការពង្រឹងសសរស្ដម្ភសន្ដិភាព និងសន្ដិសុខ ព្រមទាំងការ លើកកម្ពស់ភាពសុខដុមរមនា និងវិបុលភាពរួមគ្នា នៅក្នុងអនុតំបន់នេះ។

និងទី៣-ការស្រុះស្រួលមតិរួមគ្នា ក្នុងការរកដំណោះស្រាយ ពាក់ព័ន្ធនឹងប្រធានបទរសើបបំផុត នៃការគ្រប់គ្រងទឹកឆ្លងដែន គឺជាជោគជ័យដ៏សំខាន់បំផុតមួយទៀត នៃកិច្ចសហប្រតិបត្តិការ។

ពាក់ព័ន្ធនឹងអនាគតនៃ កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានវាយតម្លៃខ្ព ស់ចំពោះចក្ខុវិស័យការងារ លោក លី កឺឈាង នាយករដ្ឋមន្ត្រីចិន និងគាំទ្រនូវសំណើររបស់សាធារណ រដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាព ចំនួន៤រួមមាន៖ ទី១-ការតភ្ជាប់តាមរយៈការកសាងខ្សែ ក្រវាត់ អភិវឌ្ឍសេដ្ឋកិច្ច មេគង្គ-ឡានឆាង និងការជំរុញសហថាមភាពជាមួយ​ នឹងច្រករបៀងពាណិជ្ជកម្ម តាមដី សមុទ្រអន្ដរជាតិថ្មី ,ទី២-កិច្ចហប្រតិបត្តិការធនធានទឹក ,ទី៣-ការអភិវឌ្ឍប្រកបដោយចរីភាពក្នុងវិស័យ កសិកម្ម និងបរិស្ថាន និងទី៤-ការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើងនូវសហគ មន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួន ចំនួន៣ចំនុច ពាក់ព័ន្ធនឹងចក្ខុវិស័យនៃ ការអភិវឌ្ឍនាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានដូចខាងក្រោម៖

ទី១-ក្នុងបរិការណ៍ដែលកំណើន សេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ ត្រូវខិតខំពនឿនការរៀបចំ និងការសម្រេចឱ្យបាន នូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសម្រាប់អនុតំបន់។

ទី២-អស់រយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូល នៅទីក្រុងសានយ៉ា សម្តេចជឿជាក់ថានេះគឺជា ពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើប្រព័ន្ធតាមដាន និងវាយតម្លៃច្បាស់លាស់មួយ ដើម្បីធានា នូវប្រសិទ្ធភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

និងទី៣-ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុត ក្នុងឆ្នាំ២០២០ ត្រូវបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិ ជាពិសេសគឺមិនបំផ្លាញ អនាគតប្រកបដោយវិបុលភាព សម្រាប់តំបន់របស់យើង។ នៅក្នុងបរិការណ៍នេះ ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២បន្ថែមទៀត នៃសកម្មភាពរួម។ ជាមួយគ្នានេះដែរ សម្តេចតេជោ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្រប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍៕

Previous articleប្រយ័ត្ន! អ្នកវាយប្រហារអាចបំភ័ន្ត អ្នកប្រើប្រាស់ឱ្យបញ្ចូលមេរោគ Malware តាមរយៈមុខងារមួយរបស់ Google Drive
Next articleដុតបំផ្លាញចោលបង្គា ចាក់ចាយហួយជិត ១០០គីឡូក្រាម ដែលរកឃើញនៅផ្សារក្ដាម (Video)