Home សង្គម ជំនន់ទឹកភ្លៀង អាចនឹងកើតមានឡើងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា

ជំនន់ទឹកភ្លៀង អាចនឹងកើតមានឡើងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា

0

ភ្នំពេញ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងថា ឥទ្ធិពលពីបាតុភូត La Nina និង Enso បណ្ដាលឲ្យប្រទេសកម្ពុជា អាចនឹងកើតមានឡើងនូវ ជំនន់ទឹកភ្លៀងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា ឆ្នាំ ២០២០។

លោក ចាន់ យុត្ថា បានសរសេរលើគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី២៣ សីហានេះថា «តាមការសង្កេតរបស់ ស្ថានីយឧតុនិយមធំៗនៅអាស៊ី អឺរ៉ុប អាមេរិក បានបង្ហាញថា ចាប់ពីខែកញ្ញា ឆ្នាំ២០២០នេះតទៅ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងទទួលរងឥទ្ធិពលពីបាតុភូត La Nina ៦០ % និង ៤០ % ទៀត ជាបាតុភូត Enso ។ លក្ខខណ្ឌអាកាសធាតុខាងលើនេះ គឺមានសភាពប្រហាក់ប្រហែល នឹងស្ថានភាពអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ ១៩៨១ និងឆ្នាំ ២០១០ ។ ជំនន់ទឹកភ្លៀង អាចនឹងកើតមានឡើងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា ឆ្នាំ២០២០»៕

Previous articleបង្រ្កាបម្ដងហើយ តែជនល្មើសនៅហ៊ានបំពាន បោះបង្គោលទន្ទ្រាន យកដីរដ្ឋទៀត
Next articleជនជាតិចិន ប្រើកំបិតភ្ជង់ប្លន់ចិនដូចគ្នា នៅខេត្តព្រះសីហនុ ត្រូវបានបង្រ្កាប (Video)