ភ្នំពេញ៖ កម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ សីហា បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន ៣នាក់ កំពុងធ្វើសកម្មភាពប្រើ កាំបិតភ្ជង់ប្លន់ជនជាតិចិនម្នាក់ ភេទប្រុស ។
សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញរបស់យើងកំពុង ជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការ រំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញ កម្លាំងសមត្ថកិច្ចយើង បាននាំគ្នារត់គេចខ្លួនអស់ ។ បន្ទាប់មកកម្លាំងជំនាញ បាននាំជនរងគ្រោះ មកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលដើម្បី ដាក់ពាក្យបណ្តឹងនិងធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតដល់វេលាម៉ោង ១៩:០០នាទី ថ្ងៃដដែលទើបកម្លាំង ជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួន នៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៍បានសហការជាមួយកម្លាំងអធិកាដ្ឋាន នគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ចុះប្រតិបត្តការចាប់ឃាត់ខ្លួន បានជនសង្ស័យ ១នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលកំពុងលាក់ ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន ។
ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសាងសង់ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង៣នាក់ ៖
១-ឈ្មោះ NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ គ្មានលិខិតឆ្លងដែនជាប់ ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ គ្មានលិខិតឆ្លងដែនជាប់ ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជន ជាតិចិន មុខរបរបុគ្គលិកផ្សារទំនើប គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបាន៖
-កូនកាំប៉ិតស្នៀត២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ទូរស័ព្ទដៃ៤គ្រឿង
ករណីនេះកម្លាំងជំនាញកំពុង កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕