ភ្នំពេញ៖ បន្ទាប់ពីដួលនៅ ក្នុងបន្ទប់ទឹកកាលពីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០កន្លងទៅ សម្ដេចអគ្គព្រះមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា កំពុងតែប្រឈួនធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម ។
បើយោងតាមលិខិតរបស់សម្តេចសង្ឃ អំ លឹមហេង ចុះថ្ងៃទី២០ សីហា បានបានរៀបរាប់ថា បន្ទាប់ពីដួលនៅក្នុងបន្ទប់ទឹក ដោយប៉ះពាល់ព្រះកាយផ្នែកខាងឆ្វេង ធ្វើឱ្យដៃ និងជើងកម្រើកមិនរួច ព្រមទាំងប៉ះពាល់ដល់ព្រះកេស និងមានឈាមកក នៅក្នុងព្រះកេសផងដែរ ត្រូវការការព្យាបាលយ៉ាងលឿនបំផុត នៅមន្ទីរពេទ្យរដ្ឋ ថងញ៉ិត របស់វៀតណាម និងមិនទាន់កំណត់ថ្ងៃត្រលប់ មកប្រទេសកម្ពុជាវិញទេ ៕


