Home សង្គម ចាប់ពីពេលនេះទៅ លោក ជិន ម៉ាលីន មិនឆ្លើយឆ្លងជាមួយសារព័ត៌មាន ដែលគ្មានច្បាប់អនុញ្ញាត (Video)

ចាប់ពីពេលនេះទៅ លោក ជិន ម៉ាលីន មិនឆ្លើយឆ្លងជាមួយសារព័ត៌មាន ដែលគ្មានច្បាប់អនុញ្ញាត (Video)

0

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ចាប់ពីពេលនេះលោកនឹង ធ្វើការឆ្លងឆ្លើយជាមួយសារព័ត៌មាន ដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់អ្នកដែលបានគោរព និងបំពេញបែបបទបានត្រឹមត្រូវតាមច្បាប់។

លោក ជិន ម៉ាលីន បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២២ សីហានេះថា «ចាប់ពីពេលនេះ ខ្ញុំធ្វើការឆ្លងឆ្លើយជាមួយសារព័ត៌មាន ដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់អ្នកដែលបានគោរព និងបំពេញបែបបទបានត្រឹមត្រូវតាមច្បាប់។ ចំពោះសារព័ត៌មាន ដែលមិនមានច្បាប់អនុញ្ញាត អាចដកស្រង់អត្ថបទពីផេករបស់ខ្ញុំ យកទៅចុះផ្សាយបានដោយសេរី» ៕

Previous articleព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនប្រធានាធិបតីចិន សម្ដែងការសោកស្ដាយ ចំពោះគ្រោះទឹកជំនន់ នៅខេត្តស៊ីឈួន
Next articleផឹ​ក​ស្រ​វឹ​ង​បា​ញ់​បោះ​សេ​រី​! អ​ធិ​កា​រ​រង​ន​គ​រ​បា​ល​ស្រុ​ក​សំ​រោ​ង​ទ​ង​ និង​កូ​ន​ចៅ​៥​នា​ក់​ត្រូ​វ​ប​ញ្ជូ​ន​ទៅ​តុ​លា​កា​រ