ភ្នំពេញ៖ លោកឧកញ៉ាកសិកម្ម និងចិត្តធម៌ ម៉ុង ឫទ្ធី បានប្រកាសជ្រើសរើសបុគ្គលិក ចំនួន ពីរនាក់ដែល មានជំនាញថែទាំងូតទឹក លាងសម្អាត ខ្លាដំបង សម្រាប់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗអាចចរចាគ្នា។
ការប្រកាសរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឡើងដោយសារតែ បុគ្គលិក ថែទាំខ្លាដំបងរបស់លោក នាពេលបច្ចុប្បន្ន នេះស្គមពេកមិនសូវមានសាច់ ធ្វើត្រូវការបុគ្គលិកបន្ថែម។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរលើគេហទំព័រហ្វេសប៊ុក ក្នុងន័យដើមទាំងស្រុងថា «ដោយសារតែបុគ្គលិកថែទាំខ្លាដំបង នេះស្គមពេកមិនសូវមានសាច់ ដូចច្នេះហើយ ក្រុមហ៊ុនមានតម្រូវការ ជ្រើសរើស បុគ្គលិកចំនួន ២នាក់ ដែល មានជំនាញថែទាំ ងូតទឹក លាងសម្អាតខ្លាដំបង សម្រាប់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗ អាចចរចាគ្នាបាន បើមាន ចំណាប់អារម្មណ៍ ទូរស័ព្ទ មកលោក យន់ សេរី +855 16 997 185» ៕





