រយៈពេល ៤ថ្ងៃ ក្នុងឱកាសឈប់សម្រាក សងបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាង ១លាននាក់ ដើរលេងកម្សាន្ដ

0

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញ ដើរទស្សនាកម្សាន្ត នៅទូទៅប្រទេសកម្ពុជាចំនួន ១,១៦៩,៨២៤នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ សីហា បានបញ្ជាក់ថា “សរុបស្ថិតិភ្ញៀវទេសចររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែង មានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាក ការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានលើកពេល៕