លោក គួច ចំរើន ហួសចិត្តនឹងអាជីវករ ជួលពោង ដែលជួលថ្លៃហួសកំណត់ (Video)

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្ដែងនូវអារម្មណ៍ហួសចិត្ត ចំពោះអាជីវករជួលពោងមួយចំនួន ដែលនៅតែបន្តជួលថ្លៃហួសកំណត់ ខណៈលោកបានជូនដំណឹង និងណែនាំរួចហើយ ។

លោកអភិបាលខេត្ត បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២០ សីហានេះថា «នៅតែមានត្រីងៀតឆ្លៀតពង​ ជូនដំណឹង​ហើយ​ ណែនាំហើយ​ កុំកោរភ្ញៀវ​ ឆ្នេរសាធារណៈទេ​ នៅតែបំពាន​ ជួលថ្លៃ​ហួសកំណត់​ មានតែបញ្ឈប់កុំអោយនៅជួលទៀត​» ។

សូមរំលឹកថា រយៈពេល ៣ថ្ងៃ (១៧-១៩ ខែសីហា ឆ្នាំ២០២០) នៃថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរទៅសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុចំនួនសរុប ៦៧.១២៦នាក់ ៕