ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ទោះបីថ្ងៃឈប់សម្រាក ប៉ុន្តែក្រុការងាររបស់លោក មិនឈប់សម្រាកនោះទេ ព្រោះក្រុមចោរលួច កាប់ឈើកាន់តែច្រើន ។
លោក សុខ ទូច បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ សីហានេះថា «ថ្ងៃនេះជាថ្ងៃសម្រាក ប៉ុន្តែក្រុមការងារយើង មិនបានឈប់សម្រាកនោះទេ ព្រោះក្រុមចោរកាប់ឈើកាន់តែច្រើន» ។
លោកបន្ថែមថា លើកនេះក្រុមចោរយកតែឈើធំៗ ដែលមានទំហំចាប់ពី ២ឱបឡើងទៅ ហើយឈើដែលពួកនេះ ត្រូវការទំហំចាប់ពី ២ឱប ទៅមានឈើឈ្លីក និងផ្ចឹក ចំណែកឈើដែលពួកនេះយកចាប់ពី ២តឹកទៅ៣តឹកឡើងទៅ មានដូចជាធ្នង់ និងក្រញូង ដែលពួកនេះកាប់យកតែឈើប្រវែង ១ម៉ែត្រទៅ ១ម៉ែត្រកន្លះឡើងទៅ ៕







