ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៥នាក់ (ស្រីម្នាក់) បានស្លាប់ របួសធ្ងន់១១នាក់ (ស្រី ៣នាក់) និងរបួសស្រាល ៣នាក់ (ស្រីគ្មាន) នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ សីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៩នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១១លើក ៕